រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី១៩,២០ខែសីហា ឆ្នាំ២០១៩នាពេលខាងមុខ

នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាកាឯកភាពខេត្ត ដើម្បីត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងដាក់ទិសដៅអនុវត្តបន្តនូវផែនការសកម្មភាពការងារសម្រាប់ខែបន្ទាប់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ចើញចូលរួម ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការរងយោធភូមិភាគទី៤ ឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ខេត្ត លោកប្រធានសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

បន្ទាប់ពី សេចក្តីរាយការណ៍ អំពីលទ្ធផលការងារ និងការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលបានសម្រេចបាននាពេលកន្លងមក តាមមន្ទីរឬអង្គភាពរួចមក។

ក្នុងនោះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ  គឺផ្ដោតសំខាន់ទៅលើការពង្រឹងបន្ថែមលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត និងការពារសុវត្ថិភាពជូនសិស្សានុសិស្ស  ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី១៩,២០ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ប្រកបទៅដោយប្រសិទ្ធភាព។

ឯកឧត្ដម បន្តថា សមត្ថកិច្ចទាំងអស់ ត្រូវរៀបចំវិធានការស្របតាមគោលការណ៍ច្បាប់ ដើម្បីរក្សាការពារ សន្ដិសុខ សណ្ដាប់ សុវត្ថិភាពសាធារណៈ ការបង្កាទប់ស្កាត់ និងការបង្ក្រាបបទល្មើសដែលពាក់ព័ន្ធអំពើភេរវកម្ម អំពើលួច ឆក់ប្លន់គ្រប់ប្រភេទ ការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អំពើអានាចារ ការជួញដូរស្រ្តីនិងកុមារ អំពើរហឹង្សាគ្រប់ប្រភេទ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ អំពើរបំផ្លិចបផ្លាញធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ និងបទល្មើសគ្រប់ប្រភេទផ្សេងៗទៀត ដែលកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវរអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង០៩ចំណុច ឲ្យបានខ្ជាប់ខ្ជួន។

យ៉ាងណាមិញ ឯកឧត្ដម ប៉ែន កសល្យ បានកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ មន្ទីរ ក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលបានបំពេញភារកិច្ចនាពេលកន្លងមកដោយរលូន និងទទួលបានជោគជ័យផងដែរ។

អត្ថបទទាក់ទង