ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ ដោះស្រាយបញ្ហាដីធ្លីនៅទីតាំងធំៗចំនួន៣ រួមមាន ទីទួលសុវត្តភាព ក្រុមហ៊ុនទំរីងរ៉ាប់ប៊ើ និងដាតារ៉ាប់ប៊ើ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអន្លង់វែង, ឃុំថ្លាត ស្រុកអន្លង់វែង និងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។