រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ១៩ សីហា ២០១៩ នៅវិទ្យាល័យតេជោសែន សំរោង

  • 1.6ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅវិទ្យាល័យ តេជោ សែន សំរោង ខេត្តឧត្ដរមានជ័យក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត  មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បានចូលរួមការពារ សណ្ដាប់ធ្នាប់ផងដែរ។ 

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថាចំពោះប្អូនៗ ជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អ ត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសាដែលគណៈកម្មាការ បានដាក់សំនួរមក ហើយបេក្ខជន បេក្ខនារីទាំងអស់មុន និងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ក្រែងខុសដោយប្រការណាមួយ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។

ឯកឧត្ដម បន្តថាការប្រឡងប្រកួតប្រជែងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី   ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេច តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទៅលើសិស្សានុសិស្សគ្រប់ៗរូប។

គួរបញ្ជាក់ផងដែរថាទាក់ទងទៅ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នេះគឺប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃ មានមណ្ឌលប្រឡងចំនួន ០២ ស្មើ៤៤០បន្ទប់ មានបេក្ខជន បេក្ខនារីចូលរួមប្រឡងចំនួន១,០៩៣នាក់ ស្រី៥២១ នាក់ផងដែរ។

តួយ៉ាង ចំពោះបេក្ខជន បេក្ខនារី ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាប់ចំណាត់ថ្នាក់និទ្ទេសA និងទទួលរង្វាន់ម៉ូតូ០១គ្រឿង ពីឯកឧត្តមអភិបាលខេត្ត៕

អត្ថបទទាក់ទង