នាព្រឹកថ្ងៃអង្គា ទី១០កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នំា២០១៩ ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោកនាយករដ្ឋបាលស្តីទី បានដឹកនាំមន្រ្តីទីចាត់ការជំនាញនៃរដ្ឋបាលខេត្ត ជួបប្រជុំពិភាក្សាអំពីការរៀបចំពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិជាមួយប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្ដម អ៊ឺម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៅសាលប្រជុំលេខ១២ សាលាខេត្ត ។
ដោយកិច្ចប្រជុំនេះបានពិភាក្សាទៅលើសេចក្តីព្រាងកម្មវិធី កិច្ចពិភាក្សាជាមួយរដ្ឋបាលខេត្ត និងបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ និងអង្គការមិនមែនរដ្ឋាភិបាល ។