នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលេីកទី១៤ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមសរុបប្រមាណ ៣៣៦នាក់ នៅបរិវេណសួនច្បារក្រុងសំរោង ខេត្តឧត្ដរមានជ័យ។