រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម​ ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការធ្វើអាជីវកម្មរ៉ែមាស ធ្យូងថ្ម និងសម្ភារៈសំណង់ នៅក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការធ្វើអាជីវកម្មរ៉ែ មាស ធ្យូងថ្ម និងសម្ភារៈសំណង់ ដល់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម នៅក្នុងខេត្តឧត្តរមានជ័យ នៅបន្ទប់លេខ១២ សាលាខេត្តឧត្តរមានជ័យ

ជាមួយគ្នានេះដែរ ក៏មានការចូលរួមពី លោក អភិបាល អភិបាលរងស្រុក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត តំណាងមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម

គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះមានគោលបំណង សំដៅពង្រឹងការអនុវត្តច្បាប់ លើការធ្វើអាជីវកម្មវិស័យធនធានរ៉ែ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះ អង្គប្រជុំ សម្រេចបាននូវលទ្ធផល ដូចតទៅ៖ ទី១. ស្នើឱ្យអាជ្ញាធរក្រុង-ស្រុក ចាត់វិធានការចំពោះធ្វើការរុករករ៉ែ នៅក្នុងភូមិសាស្រ្តក្រុង-ស្រុករបស់ខ្លួន ករណីពុំបានផ្តល់ដំណឹងដល់អាជ្ញាធរ លើសកម្មភាពរបស់ខ្លួន ទី២.អាជ្ញាធរខេត្ត នឹងធ្វើការចុះពិនិត្យបណ្តាទីតាំងធ្វើអាជីវកម្ម រ៉ែ ថាតើអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានដែរឬទេ ទី៣.ស្នើឱ្យក្រុមហ៊ុនដែលធ្វើអាជីវកម្មរ៉ែត្រូវពិគ្រោះ និងផ្តល់់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាមុន មុននឹងធ្វើអាជីវកម្ម របស់ខ្លួន។

អត្ថបទទាក់ទង