ឧត្តរមានជ័យៈ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អំពីបញ្ហារណ្តៅដីក្នុងភូមិសាស្រ្តក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញធនធានទឹក រ៉ែ និងថាមពល បរិស្ថាន និងអាជ្ញាធរក្រុង សង្កាត់ ភូមិ ចុះធ្វើការពិនិត្យមើលទីតាំងរណ្តៅដីជាក់ស្តែងក្នុងភូមិសាស្រ្តក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។