នៅល្ងាចថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានបន្តបេីកយុទ្ធនាការចែកម៉ាស់ ដោយឥតគិតថ្លៃជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែនឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង១២០០នាក់។
ក្នុងនោះក៏មានការបិតផ្សាយខិតបណ្ណ័ ផ្សព្វផ្សាយអំពី វិធានការណ៍បង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី៖
១.ជៀសវាងធ្វើដំណើរឬផ្អាក ប្រសិនមានគ្រុនក្ដៅ និងក្អក។
២.ប្រសិនបើមានគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
៣.ជៀសវាងការប៉ះពាល់ ជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក។
៤.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬអាល់កុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែកច្រមុះឬមាត់។
៥.ពេលក្អកឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក។
៦.ប្រសិនបើពាក់ម៉ាស់ត្រូវប្រាកដថាពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅពេលកំពុងពាក់ និងពេលដោះ។
៧.នឹងត្រូវបោះចោលភ្លាមនូវម៉ាកដែលបានប្រើរួចនិងលាងដៃអោយបានស្អាតបន្ទាប់ពីដោះម៉ាស់។
៨.ប្រសិនអ្នកចាប់ផ្ដើមឈឺពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបម្រើលើយន្តហោះនិងស្វែងរកការព្យាបាលឱ្យបានឆាប់និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ។
៩.បរិភោគតែអាហារណាដែលឆ្អិនល្អ
១០.មិនត្រូវខាកស្ដោះនៅទីសាធារណៈ
១១.ជៀសវាងការប៉ះពាល់នឹងធ្វើដំណើរជាមួយសត្វដែលឈឺ