(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការពង្រឹង ការគ្រប់គ្រង អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ក្នុងខេត្តឧត្តរមានជ័យ។
និងដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង -ស្រុក អនុប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្រធាន មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរសាធារណការ និងដឹកជញ្ជូន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។
ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ជាការកំណត់តំបន់ទីតាំងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ ដើម្បីធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ និងដើម្បីចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ ១៣០១ សជណ.ផក ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយដាក់ចេញនៅយុទ្ធនាការ “ទីក្រុងស្អាត ជាទីក្រុងដែលមានមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យប្រកបដោយសុវត្ថិភាព និងគ្មានការរំខាន” ។