រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ចុះជួបពលករចំនួន ២៧នាក់ដែលលូចឆ្លងដែនទៅប្រទេសថៃ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធ ករណីនាំពលករលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់៖

  • 1.2ពាន់
  • ដោយ SEANGHIM

ថ្ងៃព្រហស្បតិ៍​ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២:០០នាទី ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ចុះជួបពលករចំនួន ២៧នាក់ដែលលូចឆ្លងដែនទៅប្រទេសថៃ អមដំណើរ ដោយឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព លោកនាយករងរដ្ឋបាលខេត្ត និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់។

ឯកឧត្ដម ប៉ែន កុសល្យ បានធ្វើការអប់រំ ណែនាំពលករទាំងអស់ កុំឲ្យចាញ់បោកមេខ្យល់ នាំចូលទៅទឹកដីថៃដោយខុសច្បាប់ទៀត ក្នុងខណៈប្រទេសថៃ កំពុងតែដាក់ក្នុងភាពអាសន្ន មិនអនុញ្ញាត ឲ្យពលករឆ្លងទៅនោះឡើយ ពីព្រោះរាជរដ្ឋាភិបាលកំពុងតែទប់ស្កាត់ នៃការឆ្លងវីរ៉ុស កូវីដ-១៩ យ៉ាងយកចិត្តទុកដាក់ផងដែរ។

ឯកឧត្ដម អភិបាលខេត្ត បានស្នើឱ្យ​សមត្ថ កិច្ចនៅច្រកព្រំដែនទាំងអស់ធ្វើការទប់ស្កាត់ការលួចឆ្លងកាត់របស់ពលករខ្មែរចូលទឹកប្រទេសថៃព្រោះវាជាអំពើខុសច្បាប់ ហើយជាករណីជួញដូរមនុស្សផងដែរ។

សូមបញ្ជាក់ថា៖ពលករទាំង២៧នាក់ ខាងលើនេះ មកពីខេត្តឧត្តរមានជ័យចំនួន ០៦ នាក់ មកពីខេត្តបន្ទាយមានជ័យចំនួន ០៨ នាក់ មកពីខេត្តសៀមរាប ចំនួន ១០ នាក់ និងមកពីខេត្តព្រៃវែង ចំនួន ០៣ នាក់ បានត្រួតពិនិត្យសុខភាព ដោយមន្ត្រីចត្តាឡីស័ក និងត្រៀមបញ្ជូនពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕
រីឯជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីនាំពលករលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់មានឈ្មោះដូចខាងក្រោម៖
•ទី១- ឈ្មោះ គង់ សារឿន អាយុ ៥០ឆ្នាំ ភេទប្រុស រស់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ។
•ទី២- ឈ្មោះ ទិត គ័យ ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យជាមេខ្យល់ទាំងពីរនាក់ខាងលើ ទៅអធិការដ្ឋាន ដើម្បីធ្វើការសួរនាំបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទទាក់ទង