រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

លោកជំទាវ ហេង សំអាន ដឹកនក្រុមការងារចុះសួរសុខទុក្ខជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងកុមារីរងគ្រោះដោយអំពើរំលោភសេពសន្ទវៈ

  • 1.0ពាន់
  • ដោយ SEANGHIM

នារសៀលថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តឧត្តរមានជ័យ អមដំណើរដោយ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារី លោកស្រីអភិបាលរងក្រុងសំរោង បានចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនជនរងគ្រោះ នៅក្នុងភូមិគោកភ្លុកសង្កាត់កូនក្រៀលក្រុងសំរោង។

អំណោយមនុស្សធម៍ដែលនាំមកប្រគល់នាឱកាសនេះមាន៖ ឃីតកាកបាតក្រហមកម្ពុជា១ឈុត និងថវិកា ៤០០,០០០រៀល និងបានចែកជូនបងប្អូនប្រជាពលរដ្ឋ៣០នាក់ ក្នុងមួយនាក់ទទួលបានបានថវិកា១០,០០០រៀល ប្រជាការពារភូមិបីនាក់ក្នុងមួយនាក់ទទួលបានថវិកា៤០,០០០ រៀលនិងលោកមេភូមិ២០,០០០ រៀលផងដែរ។

ក្នុងឱកាស​នោះ លោកជំទាវ ហេង សំអាន ក៏បានចូលរួមសម្ដែងនូវការសោកស្តាយ​ ជាមួយក្រុមគ្រួសាររងគ្រោះ នឹង​អំពាវនាវ​ដល់បងប្អូន ប្រជាពលរដ្ឋផ្សេងទៀត ត្រូវមានការប្រុងប្រយត្ន័ មុនចាកចេញពីផ្ទះ​ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើង នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់អោយបានត្រឹមត្រូវ បង្ការ​ កុំអោយរងគ្រោះ​ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីនេះផងដែរ។

បន្ទាប់មកលោកជំទាវ បានបន្តដំណើរចុះសួរសុខទុក្ខកុមារីរងគ្រោះដោយអំពើរំលោភសេពសន្ទវៈ ឈ្មោះ ឌ.ស.ព អាយុ១៣ឆ្នាំ នៅសង្កាត់សំរោង ក្រុងសំរោង និងបាននាំយកអំណោយមនុស្សធម៌ចែកជូនជនរងគ្រោះដែលមានដូចជាឃីតកាកបាតក្រហមកម្ពុជា១ឈុត និងថវិកា ២៨៥,០០០ រៀល។

លោកជំទាវ ហេង សំអាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយជួយស្រាវជ្រាវ និងវែកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដាច់ខាតមិនអាចឱ្យជនល្មើសរួចខ្លួនបានឡើយ។

អត្ថបទទាក់ទង