(ឧត្ដរមានជ័យ)៖ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨មីនា លើកទី១១០ ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាបតទៅ។
ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕