រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំក្រុមការងារចុះសម្របសម្រួលបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលពហុកីឡដ្ឋានខេត្ត ឲ្យទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តដែលជាខេត្តសាមី

  • 864
  • ដោយ SEANGHIM

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះសម្របសម្រួលបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលពហុកីឡដ្ឋានខេត្ត ឲ្យទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តដែលជាខេត្តសាមីខ្លួនដែលមានពលករានពលករលករចំនួន៦០៩ នាក់ ក្នុងនោះមានដូចជាខេត្តបាត់ដំបង, បន្ទាយមានមានជ័យ, ពៅសាធិ៍សាត់, កំពង់ឆ្នាំង, កំពត, សៀមរាប, កំពង់ធំ, ត្បូងឃ្មុំ, កំពង់ចាម និងខេត្តព្រៃវែង ដែលត្រូវប្រប្រើប្រាស់រថយន្តសរុបចំនួន៤៦ ឡាន៕

នៅក្នុងឱកាសចុះសម្របសម្រួល និងបែងចែកពលករទៅតាមបណ្ដាខេត្ត ឯកឧត្ដមអភិបាលខេត្ត  បានមានប្រសាសន៍លើកឡើងថា ការដឹកជញ្ជូនបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជានៅពេលនេះ ដោយគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចឱ្យពលករអាចធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរបស់រដ្ឋបាលស់រដ្ឋបាលខេត្តរៀងៗខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូន
ពលករដែលបានធ្វើដំណើរទៅកាន់ខេត្តរបស់ខ្លួនតាមរយៈរថយន្តកងទ័ពនាពេលនេះ សូមបន្តការធ្វើចត្តាឡីស័កឱ្យបានគ្រប់១៤ ថ្ងៃ និងត្រូវអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងតាមដានការប្រែប្រួលនៃសុខភាពរបស់បងប្អូន ដោយត្រូវរាយការណ៍ជាបន្ទាន់ទៅដល់មន្ត្រីសុខាភិបាលដែលប្រចាំការ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់បងប្អូនពលករ ដែលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងអនុវត្តនូវវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ «៣ការពារ និងបីកុំ» ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍របស់បងប្អូន ឱ្យជៀសផុតពីការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩។


អត្ថបទទាក់ទង