រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២០០ គ្រួសារ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង

  • 957
  • ដោយ SEANGHIM

នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចុះជួបសួរសុខទក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ២០០ គ្រួសារ និងនាំយកអំណោយដែលជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ របស់ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ឧស្នាន់ ហាសាន់ ចែកជូនបងប្អូនដែលមានជីវភាពទីទាល់ក្រ និងខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលកូវីដ-១៩ ដែលរស់នៅភូមិគីរីវ័ន សង្កាត់កូនគ្រៀល ក្រុងសំរោង។

អត្ថបទទាក់ទង