រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេច ការផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មចំនួន ៧កន្លែង ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីកូវីដ-១៩

  • 1.1ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្ដរមានជ័យ មានកិត្តិយសសូមជម្រាប់ជណបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ ទីតាំងចំនួន ៧កន្លែង ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតនៅក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ មានអាសយដ្ឋាន ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ធ្វើជាជាងទង ធ្វើការនៅតូបឈ្មោះ ជា ស៊ន ក្នុងផ្សារ សំរោង ដូចខាងក្រោម៖

១. ផ្ទះរបស់ឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិឈូក សង្កាត់សំរោង

២. ផ្ទះរបស់ឈ្មោះ រស់ ងំ ភេទស្រី អាយុ ៤៣ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង (ត្រូវជា

ម្តាយរបស់ឈ្មោះ ជា វីរៈ)

៣. ផ្ទះរបស់ឈ្មោះ ឆាន ឈួន ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង

៤.ផ្ទះលក់គុយទាវរបស់ឈ្មោះ ស៊ុន គុយ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្ថិតនៅភូមិកំណប់ សង្កាត់

បន្សាយរាក់

៥. ទីតាំងលក់កាហ្វេឈ្មោះ ដេរ កាហ្វេ ស្ថិតនៅភូមិត្នោត សង្កាត់សំរោង

៦. ផ្ទះរបស់ឈ្មោះ សេម ជឿន ភេទស្រី អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិឈូក សង្កាត់សំរោង

៧. ផ្ទះរបស់ឈ្មោះ វុត ធី ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង