រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ខេត្តឧត្ករមានជ័យ៖ នឹងទទួលរងសម្ពាធ កូនព្យុះទី៦ ឈ្មោះ អ៊ុន ហ្វា នៅថ្ងៃទី៥-៨ ខែកក្កដា លក្ខណៈបែបនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ

  • 1.6ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នឹងមានកូនព្យុះទី៦ ឈ្មោះ អ៊ុន ហ្វា បានកើតឡើងនៅលើសមុទ្រ ចិនខាងត្បូង រួចធ្វើដំណើរទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យនេះនឹង ថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅប្រទេសវៀតណាមខាងជើង ហើយខ្យល់មូសុងនិរតីនឹង មានឥទ្ធិពលមកលើ ប្រទេសកម្ពុជា ។ លក្ខណៈបែបនេះធ្វើឱ្យអាកាសធាតុនៅខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី៥-៨ ខែ កក្កដា ឆ្នាំ២០២១ នឹងមានភ្លៀងធ្លាក់កម្រិតបង្ហូរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ។

អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ។

អត្ថបទទាក់ទង