រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដរមានជ័យ លើកម្រាមដៃដប់សូមអភ័យទោសដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ទាំងការស្នាក់នៅ និងការហូបចុក សម្រាប់ក្នុងខេត្តឧត្ដរមានជ័យ

  • 693
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល់ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដើម្បីរៀបចំបែកចែកក្រុមទៅតាមទីតាំងចាក់វ៉ាក់សាំងក្រុង-ស្រុក នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការសារទរចំពោះវត្តមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានធ្វើដំណើរមកកាន់ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃស្អែកនេះ និងបានលើកម្រាមដៃដប់ សូមអភ័យទោសដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ទាំងការស្នាក់នៅ និងការហូបចុក ក្នុងខេត្តឧត្ដរមានជ័យ ដោយសារតែខេត្តនេះពុំសូវមានផ្ទះសំណាក់ឬ សណ្ឋាគារ ដូចខេត្តផ្សេងៗនោះទេចំណែកឯការហូបចុកវិញមានលក្ខណៈបែបជនបទមិនមានផ្សារទំនើប ឬហាងទំនើបៗនោះទេ ក្នុងបរិបទបែបនេះមានតែបាយប្រអប់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តតែប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត២២ ក្រុម ស្មើនឹង២២០ នាក់ នូវអាហារបីពេលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែក្នុងការបំពេញបេសកម្ម និងគ្រឿងឧបភោគបរិភោគ ដែលមាន ទឹកសុទ្ធ, ទឹកផ្លែឈើ ជាដើម សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

អត្ថបទទាក់ទង