រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

  • 1.4ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោមការយក ចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូន ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានការ ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ ដោយពេលព្រឹកចាប់ពីម៉ោង ៨.០០នាទីដល់ម៉ោង ១១.០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤.០០នាទីដល់ម៉ោង ១៧.០០នាទី ទៅតាមទីកន្លែងក្នុងឃុំ ដែលខ្លួនរស់នៅដូចខាងក្រោម ៖

អត្ថបទទាក់ទង