រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ១កន្លែង ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • 763
  • ដោយ SEANGHIM

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០១ខ្នង ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយ មូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ផ្ទះរបស់ឈ្មោះ ឡេម ហឿត ភេទស្រី អាយុ ៥០ឆ្នាំ

ប្រការ ២..

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

-ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ០១ខ្នងខាងលើ

• ផ្អាកការចេញ-ចូលទីតាំងទាំងនេះស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខា| ភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដៅយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង