រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបិទខ្ទប់ទីតាំងចំនួន ០៧កន្លែង ក្នុងសង្កាត់សំរោង ខេត្តឧត្ដរមានជ័យ

  • 747
  • ដោយ SEANGHIM

សម្រេច

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៧កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ទីតាំងឱសថស្ថាន សុវណ្ណភូមិ ស្ថិតនៅភូមិសំរោង

២.ផ្ទះរបស់ឈ្មោះ ធុយ ធនិន ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិដូនកែន

៣.ផ្ទះរបស់ឈ្មោះ ស្រីនុត ភេទស្រី អាយុ ២០ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង

៤.ផ្ទះរបស់ឈ្មោះ នឹយ ចន្ទ្រា ភេទស្រី អាយុ ២៦ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល

៥.ផ្ទះរបស់ឈ្មោះ គ្រី សៀងហ្មង (សាលាបង្រៀនបើកបរដៃពិតមានជ័យ) ស្ថិតនៅភូមិបុរីរដ្ឋបាល

៦.ផ្ទះរបស់ឈ្មោះ ធឹង ស្រីណូ ភេទស្រី អាយុ ២៣ឆ្នាំ ស្ថិតនៅភូមិឈូក

៧.ទីតាំងផ្ទះជួលរបស់ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតនៅភូមិឈូក

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

ហ៊ុមព័ទ្ធទីតាំងចំនួន ០៧កន្លែងខាងលើ

-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

-ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង