រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះចំនួន ១១ខ្នង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ

  • 916
  • ដោយ SEANGHIM

សម្រេច

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១១ខ្នង ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណ៏អ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១. ផ្ទះរបស់ឈ្មោះ អ៊ុយ រិន ភេទស្រី ស្ថិតនៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ

២. ផ្ទះរបស់ឈ្មោះ នួន ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិយាងត្បូង ឃុំអន្លង់វែង

៣. ផ្ទះរបស់ឈ្មោះ វែន វ៉ុន ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិយាងត្បូង ឃុំអន្លង់វែង

៤. ផ្ទះរបស់ឈ្មោះ គិន ហាន ភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតនៅភូមិយាងត្បូង ឃុំអន្លង់វែង

៥. ផ្ទះរបស់ឈ្មោះ ហំ ស៊ី ភេទស្រី អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិអូរជញៀន ឃុំអន្លង់វែង

៦. ផ្ទះរបស់ឈ្មោះ ឡាយ សុហេង ភេទស្រី អាយុ ៤០ឆ្នាំ ស្ថិតនៅភូមីអូរជញ្ចៀន ឃុំអន្លង់វែង

៧. ផ្ទះរបស់ឈ្មោះ រស់ តុង ភេទប្រុស អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង

៨. ផ្ទះរបស់ឈ្មោះ គូរ ចយ ភេទប្រុស អាយុ ៤០ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង

៩. ផ្ទះរបស់ឈ្មោះ ម៉ុង ស្រីលីន ភេទស្រី អាយុ ២៦ឆ្នាំ ស្ថិតនៅភូមិកណ្ដាំលលើ ឃុំអន្លង់វែង

១០. ផ្ទះរបស់ឈ្មោះ ទុយ សុភា ភេទប្រុស អាយុ ៤១ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង

១១. ផ្ទះរបស់ឈ្មោះ ជីម សុគា ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិទូលទ្រាស ឃុំលំទង

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកអន្លង់វែងត្រូវ៖

-ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ១១ខ្នងខាងលើ

-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

-ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

-ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល "វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាល​ខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មន្ទីរពេទ្យបង្អែក ខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង