រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះចំនួន ០៥ខ្នង ស្ថិតនៅ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

  • 791
  • ដោយ SEANGHIM

សម្រេច

ប្រការ ១.

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន០៥ខ្នង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ទីតាំងផ្ទះរបស់អង្គការ HALO TRUST ស្នាក់នៅ ស្ថិតនៅភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់

២.ផ្ទះរបស់ឈ្មោះ ម៉ៅ គឹមហៀក ភេទស្រី អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង

៣.ផ្ទះរបស់ឈ្មោះ ផុត ចន្ធី ភេទស្រី អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង

៤.ផ្ទះរបស់ឈ្មោះ ឯម សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង

៥.ផ្ទះរបស់ឈ្មោះ ហៃ គម្រឹសៀង ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង

ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

- ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ០៥ខ្នងខាងលើ

- ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង