សម្រេច
ប្រការ ១.
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន ០៨កខ្នង ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១.ផ្ទះរបស់ឈ្មោះ ឈូក ធីតា ភេទស្រី អាយុ ៤០ឆ្នាំ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ២.ផ្ទះរបស់ឈ្មោះ មី ឈាន ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅភូមិទួលប្រសើរ ឃុំបាក់អន្លង
៣.ផ្ទះរបស់ឈ្មោះ ផែន ភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិទួលប្រសើរ ឃុំបាក់អន្លង់
៤.ផ្ទះរបស់ឈ្មោះ ណុប សាម៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិទួលប្រសើរ ឃុំបាក់អន្លង
៥.ផ្ទះរបស់ឈ្មោះ ងួន លិមស៊ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ
៦.ផ្ទះរបស់ឈ្មោះ ហន កុសល់ ភេទប្រុស អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ
៧.ផ្ទះរបស់ឈ្មោះ ឆាយ ទុំ ភេទប្រុស អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ
៨ ផ្ទះរបស់ឈ្មោះ.យស់ ថុល ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ
ប្រការ ២.
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖ 'ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ០៨ខ្នងខាងលើ
- ផ្អាកការចេញ-ចូលទីតាំងទាំងនេះ
- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក
- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែក អន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។