រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

(ឧត្ដរមានជ័យ)៖កិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង នៃព្រឹទ្ធសភា ដែលចុះមកបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ

  • 1.1ពាន់
  • ដោយ SEANGHIM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យ ដែលដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ីប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង  នៃព្រឹទ្ធសភា ដែលចុះមកបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង  នៃព្រឹទ្ធសភា ដើម្បីពិនិត្យតាមដាន និងជំរុញការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងឈ្វេងយល់អំពីសិទ្ធិទទួលបានសុខភាព ជាពិសេស ស្ត្រី និងកុមារក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ ផងដែរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ គណៈកម្មការទី១ នៃព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវមន្ទីរ-អង្គភាព លោកនាយក-នាយករដរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈអភិបាអ្នកពាក់ព័ន្ធមួយចំនួនទៀតបានអញ្ជើញចូលរួមផងដែរ៕

អត្ថបទទាក់ទង