រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

និមិត្តសញ្ញារបស់រដ្ឋបាលខេត្តឧត្តរមានជ័យ

  • 670
  • ដោយ SEANGHIM

ខ្លឹមសារ
I. ព្រះលោកេស្វរៈ

​ព្រះលោកេស្វរៈ ជាអវតាព្រះវិស្ណុ តំណាងឲ្យសេចក្តីសុខ ការបង្រួបបង្រួមសាសនា គ្មានជំលោះសាសនា រឺជំលោះផ្សេងៗកើតឡើង មានព្រះវិស្ណុ នៅទីណា ទីនោះនឹងមានសេចក្តីសុខ យ៉ាងបរិបូរណ៍ ។

II. កេត្តនៈភ័ណ្ឌ

១. កងចក្រ : តំណាង រដ្ឋបាលគ្រប់គ្រងដែនដី អំណាចគ្រប់គ្រងដ៏មានបារមី កំចាត់អំពើអាក្រក់ ។

២. គម្ពីវេទ : តំណាងឲ្យ ការប្រកាន់គោលច្បាប់ជាធំ ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់គោល ។

៣. ដំបងមោងកស :តំណាងវិស័យការពារជាតិ មានកងកំលាំងប្រដាប់អាវុធដ៏រឹងមាំរបស់ជាតិ។

៤. ព្រះពុទ្ធ : តំណាងឲ្យការគោរពព្រះពុទ្ធសាសនា ដែលជាសាសនាតែមួយរបស់ជាតិ ។

៥.តុមកំបោរ ឬ ថូទឹក : តំណាងឲ្យវិស័យសុខាភិបាលមានការព្យាបាលដ៏សក្តិសិទ្ធនាំឲ្យចាកផុតទុក្ខទាំងពួង ។

៦. ផែនដី : តំណាងឲ្យវិស័យបរិស្ថាន ដែលផ្តល់នូវភាពអនុគ្រោះគ្រប់យ៉ាងដល់ជីវិតរស់នៅ ។

៧. ផ្កាឈូក : តំណាងឲ្យវិស័យ អប់រំ សិក្សាធិការ ការបណ្តុះបណ្តាលធនធានមនុស្សល្អសំរាប់សង្គម ។

៨. ខ្យងស័ង្ខ : តំណាងប្រពៃណីទំនៀមទំលាប់ ដ៏ល្អផូរផង់ ឥតខ្ចោះ របស់ជនជាតិខ្មែរ ។

អត្ថបទទាក់ទង