នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ កក្ដដា ឆ្នាំ ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជា អធិបតីភាព ក្នុងពិធី ស្ដីពីការចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យារ វាងក្រុមហ៊ុនអេហ្រ្គីបាឌី (Agribuddy Co.Ltd ) ជាមួយក្រុមអ្នកផលិតស្រូវខ្នាតធំ នៅក្នុងខេត្ត ឧត្តរមានជ័យ ដែរមានការអញ្ចើញចូលរួម ពីលោក អភិបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ។