រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រជាពលរដ្ឋប្រទះឃើញរូបបដិមាពីរអង្គដែលបានកសាងឡើងនៅក្នុងសម័យអង្គរ៖

នៅថ្ងៃសុក្រ ០៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យ បេតិកភណ្ឌ ការិយាល័យសារមន្ទីរចុះធ្វើការប្រគល់ និងទទួលវត្ថុបុរាណចំនួន២ ដុំ/រូប ពីប្រជាពលរដ្ឋដែលបានប្រទះឃើញដោយចៃដន្យនៅពេលប្រកបការងារកសិកម្ម ស្ថិតនៅត្រង់ចំណុចភូមិសាស្រ្ត ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានមានជ័យ។ ការប្រគល់ និងទទួលនេះក៏មានការចូលរួមពីសំណាក់ប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល នាយរងប៉ុស្តិ៍ ម្ចាស់រូបដែលបានប្រទះឃើញ លោកគ្រូ ព្រះចៅអធិការវត្តគោកឪឡោក អាចារ្យ គណៈកម្មការវត្ដ ប្រជាពរលរដ្ឋ ហើយនិងអាជ្ញាធរដែនដីយ៉ាងច្រើនកុះករ។
រូបដែលបានទទួល និងប្រគល់មានលក្ខណៈដូចតទៅៈ
១ ជាដងខ្លួនទេវរូប ភេទប្រុស មានកំពស់ ៥១ ស.ម និងទទឹង ១៨ ស.ម ទ្រង់ឈរ ធ្វើពីថ្មភក់ ស្ថិតក្នុងសម័យអង្គរ ( រចនាបថកោះកែរ?) បាត់ព្រះកេស, ព្រះបាទ,ព្រះហស្តខាងឆ្វេងបាក់បាត់ទាំងស្រុង ចំណែកព្រះហស្តខាងស្តាំបាក់បាត់មួយកំណាត់ខាងក្រោម។
២ ទេវរូប ដាក់តាមជញ្ចាំងប្រាសាទ កំពស់ ៤០ ស.ម ទទឹង ១៤ ស.ម ធ្វើពីថ្មភក់ ទ្រង់ឈរ ស្ថិតក្នុងសម័យអង្គរ ។ ស្ថានភាពរូបខូចខាត ដោយការសំលៀងវត្ថុរឹង។

បច្ចុប្បន្នរូបខាងលើត្រូវបានដឹកយកមករក្សាទុក អភិរក្ស នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្តិភាព និងរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងទាំងអស់គ្នា។
ដោយ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ

អត្ថបទទាក់ទង