រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សេចក្តីជូនដំណឹង ស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ដល់ ២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ

សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តឧត្តរមានជ័យមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីម្ចាស់ផ្ទះសំណាក់ សណ្ឋាគារភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ រួមនឹងម្ចាស់អាជីវកម្មថតចម្លងឯកសារ ដែលមានមូលដ្ឋានក្នុងក្រុងសំរោងឲ្យបានជ្រាបថា ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ដល់ ២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដោយខេត្តឧត្តរមានជ័យយើងមានមណ្ឌលប្រឡងចំនួនពីរគឺ វិទ្យាល័យ ហ៊ុនសែនឧត្តរមានជ័យ និងមណ្ឌល វិទ្យាល័យ តេជោ ហ៊ុនសែន សំរោងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងគោលបំណងសម្រួល ការលំបាកកាត់បន្ថយបញ្ហាប្រឈម ក៏ដូចជាដើម្បីឲ្យការប្រឡងប្រព្រឹត្តទៅដោយប្រក្រតី មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ធានាបាននូវយុត្តិធម៌ ជូនបេក្ខជន និងមាតាបិតាឬអាណាព្យាបាល របស់ឯកជន រដ្ឋបាលខេត្តឧត្តមជ័យស្នើដល់លោកលោកស្រីជួយសម្រួលមិនដំឡើងថ្លៃសេវាផ្ទះសំណាក់សណ្ថាគារនិងម្ហូបអាហារព្រមទាំងផ្អាកអាជីវកម្មថតចម្លងឯកសារមុនពេល និងក្នុងពេលដំណើរការប្រឡងដោយអនុគ្រោះ។

អត្ថបទទាក់ទង