រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយមន្ត្រីនៅមន្ទីរព័ត៌មាន

  • 1.6ពាន់
  • ដោយ SEANGHIM

នៅរសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ទទួលបន្ទុកវិស័យព័ត៌មាន អញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំ និងធ្វើការសំណេះសំណាល ជាមួយមន្រ្តីមន្ទីរព័ត៌មានខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ រួមទាំងមន្ត្រីព័ត៌មានចំនួនជាង៣០នាក់ផងដែរ។

បន្ទាប់ពីលោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងអានរបាយការណ៍ជូនអង្គប្រជុំរួចមក។

ក្នុងនោះឯកឧត្ដម ឌី រ៉ាដូ បានលើកលើងថា ដើម្បីឲ្យវិស័យពឹត៌មានកាន់តែទទួលបានជោគជ័យបន្ថែមទៀត មន្ទីរព័ត៌មានត្រូវតែមានផេក ឬក៏វេបសាយ ក្នុងការផ្សព្វផ្សាយ សកម្មភាពថ្នាក់ដឹកនាំ និងសកម្មភាពដែលទាក់ទងទៅនិងស្ថាប័នផ្សេងៗ នៅក្នុងខេត្តឲ្យកាន់ទូលំទូលាយ ជាពិសេស មន្ទីរត្រូវរៀបចំសិក្ខាសាលាស្តីពីការផ្តល់សេវាវិស័យព័ត៌មានដែលប្រតិភូកម្មមកឱ្យខេត្តក្នុងខែកញ្ញាខាងមុខ ដល់អ្នកពាក់ព័ន្ធជាពិសេសបងប្អូនដែលធ្វើអាជីវកម្មក្នុងខេត្ត ។

យ៉ាងណាមិញ ឯកឧត្ដម ក៏បានសំណូមពរឲ្យមន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ ត្រូវរៀប ឱ្យមានស្ថិតិចំនួនសារព័តមានក្នុងខេត្ត ក្នុងការផ្តល់សេវាលើវិស័យព័ត៌មាន និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមក និងគួរមានកិច្ចប្រជុំយ៉ាងហោចណាស់បីខែម្តង ផងដែរ។

អត្ថបទទាក់ទង