រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ថវិកាចំនួន១,០៥០,០០០រៀល ត្រូវបានឯកឧត្តម ឌី រ៉ាដូ ប្រគល់ជូនសិស្សក្រីក្រចំនួន៣៥នាក់ ក្នុងស្រុកត្រពាំងប្រាសាទ

ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សក្រីក្រក្នងស្រុកត្រពាំងប្រាសាទ ដែលកំពុងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឱ្យកាន់តែមានកម្លាំងចិត្តថែមទៀត នៅល្ងាចថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងក្នុងនាមក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំងប្រាសាទបានពាំនាំយកនូវថវិការបស់ឯកឧត្តម អ៊ុច បូរ៉ា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម កៅ ធារ៉ូ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ដែលជាក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រពាំងប្រាសាទចំនួន១,០៥០,០០០រៀល ជូនដល់សិស្សក្រីក្រចំនួន៣៥នាក់។

ក្នុងនោះ ឯកឧត្តម ឌី រ៉ាដូ ដ៏បានផ្តាំផ្ញើជូនដល់សិស្សានុសិស្ស ដែលត្រូវប្រឡងត្រូវបន្តតាំងចិត្តឱ្យបានរឹងមាំបន្ថែមទៀតដោយមិនត្រូវមានភ័យខ្លាចនោះទេ ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អ។

អត្ថបទទាក់ទង