រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ជំនួបពិភាក្សាការងារវាងគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និង អាជ្ញាធរខេត្តឧត្តរមានជ័យ ៖

នាព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៌ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ២៩ខែសីហាឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តឧត្ដរមានជ័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលដឹកនាំដោយ ឯកឧត្តម ឃិន ញ៉ាន អភិបាលខេត្តស្តីទី ដើម្បីសិក្សាស្វែងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន និងពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។

អត្ថបទទាក់ទង