រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩

នៅព្រឹកថ្ងៃពុធ៦កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២០៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងនាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩  ។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ក៏បានក្រើនរំលឹកទៅដល់ក្រុមកីឡាករ កីឡាការនីទាំងអស់ត្រូវតែយកចិត្តទុកដាក់នឹងខិតខិតខំហ្វឹកហ្វឺនដើម្បីបង្កើននូវសម្ថតភាពឲ្យបានខ្ពស់ ក្នុងការចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០​ខាងមុខនេះ  ជាពិសេសនោះគឺសិស្សានុសិស្ស យុវជនត្រូវតែ ជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើនានាដែលសង្គមស្អប់ខ្ពើម និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម ក្នុងពិធីនេះដែរមានការអញ្ចើញចូលរួមពី ​ ប្រធានសាលាដំបូងខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជារការរងកងរាជអាវុធហត្ថខេត្ត លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមកីឡាករ កីឡាការនី និងសិស្សានុសិស្សយ៉ាង​ច្រើនកុះករផងដែរ ។

ឯកឧត្ដមក៏បានបន្តថា ការប្រកួតកីឡាគឺជាការជួបជុំគ្នាគ្រប់មជ្ឈដ្ឋានសង្គម ដើម្បីផ្ដាស់ប្ដូរបទពិសោទន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គី ចេះអធ្យាស្រ័យរួបរួមគ្នា ព្រោះថាកីឡាមានសាៈសំខាន់ ធ្វើឲ្យយើងមានសុខភាពល្អនិងប្រាជ្ញាឈ្លាសវៃ និងធ្វើ ឲ្យមានសាមគ្គីភាពរវាងមនុស្ស នៅក្នុងក្រុមនិងបង្កើតមិត្តភាពរវាងគ្នានឹងគ្នា។ ជាពិសេសនោះ គឺក្រុមកីឡាករ និងសិស្សានុសិស្សត្រូវតែខិតខំរៀន  ដើម្បីឲ្យខ្លួនក្លាយទៅជាសិស្សល្អ ពលរដ្ឋល្អ ជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ដោយគោរពវិន័យ ក្នុងវិស័យកីឡា និងចូលរួមទាំងអស់គ្នាគ្រប់ការងាររបស់សង្គម។

យ៉ាងណាមិញ សមិទ្ធិផលទំាងនេះកើតមកពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដែលជាមគ្គុទេសក៍ជាតិដ៏ឆ្នើមសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិយើងដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍន៍ឥតឈប់ឈរតាមរយៈគោលនយោបាយ​ឈ្នះៗ​​របស់សម្ដេច  ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសនោះ​គឺវិស័យកីឡា​នេះឯង ។

តួយ៉ាងបើតាមរបាយការណ៍របស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា សមាសភាពកីឡាករ កីឡាការនីដែលបានមកចូលរួមប្រកួត គឺមកពីតាមបណ្ដាក្រុង ស្រុកនីមួយៗក្នុងខេត្តឧត្ដរមានជ័យ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ស្រុកបន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ ហើយប្រភេទកីឡាករដែលត្រូវប្រកួតរួមមានកីឡាអត្តពលកម្ម កីឡាបាល់ទាត់ បាល់ទះ បោះប៊ូល នឹងកីឡាប៉េតង់ ហើយសមាសភាពដែលត្រូវចូលរួមប្រកួតមានចំនួនសរុប៤១៤នាក់ កីឡការិនីចំនួន១៨៧ នាក់ផងដែរ។

អត្ថបទទាក់ទង