នៅព្រឹកថ្ងៃសុក្រ៨កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទំាង ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនំាមន្រ្តីរដ្ឋបាលខេត្ត រៀបចំធ្វើពិធីក្រុងពលី ក្នុងគោលបំណងដើម្បីជុសជុលដំបូលអគារសាលាខេត្ត ក៏ដូចជាការលាបថ្នំាថ្មី រៀបចំបន្ទប់ការិយាល័យធ្វើការរបស់មន្រ្តី និងរៀបចំបំពាក់អំពូល ភ្លើងមន្ថែម ដើម្បីកែលម្អសោភ័ណ្ឌភាពអគារ និងជួយបង្ករភាពងាយស្រួលដល់មន្រ្តីក្នុងការបំពេញកិច្ចការងារ ដើម្បីបប្រើសេវារដ្ឋបាល និងសេវាសាធាណៈអោយកាន់តែមានភាពល្អប្រសើរ ដោយពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកទំទាវសមាជិកក្រុមប្រឹក្សា នាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីរាជការសាលាខេត្ត ដោយពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណមុខអគាររដ្ឋបាលខេត្ត ។
ថ្លែងក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរ និងជម្រុញអោយមន្រ្តីរដ្ឋបាលខេត្ត ទំាងអស់ខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារបន្ថែមទៀត និងត្រូវផ្តល់សេវាអោយបានឆាប់រហ័ស ក្នុងសេចក្តីថ្លៃថ្នូរមានក្រមសីលធម៌ វិជ្ជាជីវៈមានកិច្ចសហកា មានទំនាក់ទំនង ល្អជាមួយថ្នាក់ដឹកនំា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីអោយសេវារដ្ឋបាលខេត្ត មានការអភិវឌ្ឍ ទំាងរចនាសម្ព័ន្ធ បច្ចេកទេស និងគុណភាព អោយកាន់តែប្រសើជាងមុន ។