ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងមន្ដ្រី រាជការមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទ្ទបានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅក្នុងវត្តប្រសាទរាជាសំរោង ដែលស្ថិតនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៩នេះ។ ក្នុងនោះ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យ ភ្ជុំបិណ្ឌ គឺជា ពិធី បុណ្យ ប្រពៃណី ដ៏ ធំ មួយ ក្នុងចំណោម ពិធី បុណ្យ ផ្សេងៗ ទៀត របស់ខ្មែរ ដែលតាំងពីបូរមបូរាណកាលមករហូត ដល់ សម័យ បច្ចុប្បន្ននេះ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណា ឡើយ។
ឯកឧត្ដមបន្តថាពិធីបុណ្យភ្ជំបិណ្ឌ នេះ ធ្វើឡើង គឺដើម្បីឩទ្ធិស ផល្លានិសង្ឃ ជូនចំពោះដូនតា បុព្វការីជន បងប្អូនសាច់ញាតិ ទាំង០៧សន្តានដែលបានចែកឋានទៅ ហើយទទួលនូវកុសល ដែលកូនចៅបានឩទ្ធិសអោយ និងការចូលរួមចំណែក លើក ស្ទួយ ព្រះពុទ្ធសាសនា ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ដើម្បី បង្កើត នូវ សាមគ្គីភាព សាមគ្គី ធម៌ផងដែរ។
យ៉ាងណាម៉ិញ អភិបាលខេត្តឧត្ដរមានជ័យ បានអំពាវនាវទៅដល់ពុទ្ធបរិស័ទទាំងអស់ ដែលមានជំនឿទៅលើព្រះពុទ្ធសាសនា សូមបន្ត ចូលរួមធ្វើបុណ្យដាក់ទាន ជួយកសាងវត្តអារាមសាលារៀន ជាពិសេសកសាង នូវអំពើល្អ ឲ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិយើង ក្លាយទៅជា សង្គមដែលគ្មានអំពើហិង្សានិងជាសង្គមដែលមានការសន្តោសប្រណី ដល់គ្នាទៅវិញទៅមក។