ខេត្តឧត្ដរមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវៈភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកបន្ទាយអំពិល នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរមានជ័យ ជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរា ។
លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ពលរដ្ឋដែលមកទទួលអំណោយសង្រ្គោះ បន្ទាន់ គឺមានចំនួន៧២៦គ្រួសារ មកពីបណ្ដាឃុំចំនួន៤ គឺឃុំបេង និងឃុំគោកមន ឃុំអំពិល និងឃុំគោកខ្ពស់។
បន្ទាប់ពី លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងធ្វើការសំណេះសំណាលរួចមក ។
ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ការចែកអំណោយនាពេកនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត។
ឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុក្ខដាក់រាល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ កុមាកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង ផងដែរ។
យ៉ាងណាមិញ ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី០១កេះ ឃិត០១កញ្ចប់ ផងដែរ។