រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនអេស៊ាមានជ័យអំពីការដាំបង្គោល និងរត់ខ្សែបណ្តាញអគ្គិសនី ឆ្លងកាត់ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន អេស៊ាមានជ័យ ឌីវេឡុបមេន ខូអិលធីឌី ស្តីពីការដាំបង្គោល និងរត់ខ្សែបណ្តាញអគ្គិសនីឆ្លងកាត់សង្កាត់សំរោង កូនក្រៀល និងអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ។

ក្នុងនោះសមាសភាពអញ្ជើញចូលរួមមាន ​លោក ប្រធានមន្ទីររ៉ែ និងថាមពល អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន អភិបាលរងក្រុងសំរោង តំណាងមន្ទីរបរិស្ថាន អនុប្រធានការិយាល័យភូមិបាលក្រុងសំរោង ចៅសង្កាត់សំរោង កូនក្រៀល និងអូរស្មាច់ តំណាងក្រុមហ៊ុន លឹម ហេង គ្រុប តំណាងក្រុមហ៊ុនអេស៊ា មានជ័យ ឌីវេឡុបមេន ខូអិលធីឌី  និងមន្រ្តីទីចាត់ការអន្តរវិស័យ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺការសិក្សា ពិនិត្យលទ្ធភាព ពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយផ្សេងៗ ។

អត្ថបទទាក់ទង