រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំស្តីពីបញ្ហាការធ្វើអាជីវកម្មជីកអាចម៍ដី និងការដឹកជញ្ជូនអាចម៍ដីក្នុងទីប្រជុំជនក្រុង ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ បន្ទប់លេខ១២ មានរៀបចំកិច្ចប្រជុំស្តីពីការធ្វើអាជីវកម្មជីកអាចម៍ដី ក្រោមអធិបតីភាព ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរ ក៏មានចូលរួមពី ​លោក ប្រធានមន្ទីររ៉ែ និងថាមពល អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន អនុប្រធានមន្ទីរបរិស្ថាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុងសំរោង នាយកទីចាត់ការ អន្តរវិស័យ ចៅសង្កាត់ទាំងប្រាំ មន្រ្តី និងម្ចាស់អាជីវកម្មជីកអាចម៍ដីលក់ ។

បន្ទាប់ពីមានការពិភាក្សា ផ្លាស់ប្តូរយោបល់រួចមក ស្មារតីនៃអង្គប្រជុំ សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖

- មន្ទីររ៉ែ និងថាមពលស្នើឱ្យម្ចាស់អាជីវកម្មជីកអាចម៍ដីលក់គោរពតាម សារាចរណែនាំលេខ ០៣១០ ចុះថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល

- មន្ទីរបរិស្ថានស្នើឱ្យមានកិច្ចសន្យាបរិស្ថាន មុននឹងចេញអាជ្ញាប័ណ្ណជីកអាចម៍ដី

- បញ្ឈប់ការប្រើប្រាស់ឡានដឹកជញ្ជូនអាចម៍ដីមានស្លាកលេខខេមរ ភូមិន្ទ ករណីពិនិត្យឃើញមានទៀតកម្លាំងកងរាជអាវុធហត្ថចុះឃាត់ និងធ្វើកិច្ចសន្យា

- ​ម្ចាសអាជិវកម្មជីកអាចម៍ដី ត្រូវណែនាំអ្នកបើកបរឱ្យគោរពតាមច្បាប់ ចរាចរណ៍ផ្លូវគោក និងសារាចរណ៍ណែនាំលេខ៣១០ របស់ក្រសួងរ៉ែ និងថាមពល។ករណីមិនគោរពតាម អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការទៅតាមច្បាប់កំណត់

- ម្ចាស់អាជីវកម្មជីកអាចម៍ដីទាំងអស់ត្រូវគោរពតាមបទដ្ឋាន បច្ចេកទេសដោយមានជើងទេរ និងនៅជុំវិញរណ្តៅដីត្រូវទុកកន្លែង សម្រាប់ដាំដើមឈើជុំវិញ

- ស្នើឱ្យម្ចាស់អាជីវកម្មជីកអាចម៍ដី សំអាតផ្លូវដែលមានធា្លកដីរាយ ប៉ាយតាមដងផ្លូវ

- ម្ចាស់អាជីវកម្មជីកអាចម៍ដីស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការចំពោះឡានដឹកដីណាដែលមិនគោរពច្បាប់

- ទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររ៉ែ និងថាមពល មន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលក្រុងសំរោង រួមគ្នាចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះការធ្វើអាជីវកម្មនេះ ករណីមិនគោរពច្បាប់។

អត្ថបទទាក់ទង