រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រជាពលរដ្ឋស្ថិតនៅភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ប្រទះឃើញមានប្រាសាទនៅលើកំពូលភ្នំសេកសរ៖

  • 6.1ពាន់
  • ដោយ SEANGHIM

ដោយទទួលបានព័ត៌មានពីខាងមន្រ្តីវប្បធម៌ស្រុកចុងកាល់ផ្តល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យមកថា មានប្រជាពលរដ្ឋប្រទះឃើញមានប្រាសាទនៅលើកំពូលភ្នំសេកសរ ស្ថិតនៅភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ លុះថ្ងៃទី២៧ ខែឆ្នាំដដែលលោកហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក៏បានដឹកនាំមន្រ្តីការិយាល័យជំនាញបេតិកភណ្ឌ និងការិយាល័យសារមន្ទីរ ចុះសហការជាមួយនគរបាលការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្ត និងមន្រ្តីការិយាល័យវប្បធម៌ស្រុកចុងកាល់ អ្នកភូមិដែលប្រទះឃើញ ចុះត្រួតពិនិត្យនិងកំណត់និយាមការដើម្បីថែរក្សា អភិរក្សទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។ តាមលទ្ធផលនៃការចុះត្រួតពិនិត្យឃើញថា ទីតាំងដែរបានរៀបរាប់ខាងលើនោះគឺជាល្អាងភ្នំធម្មជាតិដែលមានមនុស្សមករៀបចំធ្វើការគោរពបូជាកាលពីសម័យបុរាណ(យ៉ាងហោចណាស់ស្ថិតក្នុងសម័យអង្គរ) ព្រោះមានសេសសល់នូវទម្របដិមា៤ដុំ/បំណែក ធ្វើពីថ្មភក់ ក្នុងនោះទម្រចំនួនបីបានរងការខូចខាតជាបំណែក ឯមួយទៀតនៅមានរូបរាងល្អ។ ក្រៅពីទម្របដិមាយើងសង្គេតឃើញមានដុំថ្មបាយក្រៀមដែលគេកាត់យកមករៀបនៅទីនោះ តែគួរអោយសោកស្តាយដោយសារទីតាំងនេះរងការជីកកគាស់រកវត្ថុមានតម្លៃផ្សេងៗធ្វើអោយខូចខាងទ្រង់ទ្រាយដើម។ ក្នុងនោះដែរនៅមានល្អាងធំៗចំនួន៣ទៀតដែលមិនទាន់មានការសិក្សាស្រាវជ្រាវខាងផ្នែកបុរាណវិទ្យាអោយបានលម្អិតនៅឡើយ។

អត្ថបទទាក់ទង