រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (វ.ស.ស.) ចុះបណ្តុះបណ្តាល​ដល់​បុគ្គលិក​សុខាភិបាល​និង​អង្គការ​ដៃគូ វ.ស.ស. អំពី​របៀប​បង្ការ​និង​ទប់ស្កាត់​ជំងឺកូវីដ-១៩

  • 1.1ពាន់
  • ដោយ SEANGHIM

(ឧត្តរមានជ័យ)៖ ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (វ.ស.ស.) ដោយមាន​ការ​សហការ​ជាមួយ​សមាគម​ប្រឹក្សា​សុខភាព​ប្រជាជន និង​អង្គការ​ស្ត្រីសម្រាប់​អភិវឌ្ឍ​ន៍សិទ្ធិមនុស្ស ឧស្សាហកម្ម និង​កសិកម្ម បានធ្វើការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​សុខាភិបាល​និង​អង្គការ​ដៃគូ វ.ស.ស. អំពី​របៀប​បង្ការ​និង​ទប់ស្កាត់​ជំងឺកូវីដ-១៩ នៅ​សហគមន៍ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅ​សាលាខេត្ត​ឧត្តរមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន វ.ស.ស. និង​ឯកឧត្ដម លឹម សុខតូ អភិបាលរង នៃ​គណៈអភិបាល​ខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដែល​មាន​អ្នកចូលរួម​មកពី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​មន្ទីរ​ចំណុះសាលា​ខេត្ត រួមទាំង​បុគ្គលិក​សុខាភិបាល តំណាងអង្គការ សមាគម និង​យុវជន ស.ស.យ.ក។

ឯកឧត្ដម លឹម សុខតូ បានដឹកនាំក្រុមការងារ វ.ស.ស. ចុះបាញ់ថ្នាំ​សម្លាប់មេរោគ ដោយ​មានការ​សម្របសម្រួល​ពី​រដ្ឋបាល​ខេត្ត​និង​រដ្ឋបាលក្រុង​សំរោង ក្រុមការងារ​កងសង្គ្រោះ​បន្ទាន់៧១១ បាន​សហការ​ជាមួយ​មន្រ្តីជំនាញ​នៃ​មន្ទីរសុខាភិបាល​ខេត្ត​ឧត្តរមានជ័យ ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅសាលាខេត្ត​ឧត្តរមានជ័យ ផ្ទះសំណាក់​ឧត្តមរដ្ឋា (មណ្ឌល​ចត្តាឡីស័ក​កម្រិត២) វិទ្យាល័យ​តេជោ​សំរោងសែន (មណ្ឌល​ចត្តាឡីស័ក) និង​ផ្សារសំរោង។

អត្ថបទទាក់ទង