រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រាសាទ ត្រពាំងប្រាសាទ

  • 4.5ពាន់
  • ដោយ SEANGHIM

ចេញពីទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅស្រុកត្រពាំងប្រាសាទ មានចម្ងាយសរុប ១១៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ ៥០០ម៉ែត្រ ខាងជើងរង្វង់មូលទីរួមស្រុកត្រពាំងប្រាសាទ។

ប្រាសាទនេះបែរមុខទៅទិសខាងកើតមានតួប៉មបី ប្រាសាទមានប្លង់រាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋរត់ជាជួរពីជើងទៅត្បូង។ មានស៊ុមទ្វារពីរ នៅផ្នែកខាងលិចនៃតួប៉មកណ្ដាលធ្វើពីថ្មភក់ និងទ្វារបីទៀតជាទ្វារបញ្ឆោតដែលធ្វើអំពីឥដ្ឋ។ តួប៉មទាំងនេះសង់នៅលើខឿនតែមួយធ្វើអំពីថ្មបាយក្រៀមរួមទាំងកំពែងចតុកោណកែងធ្វើអំពីថ្មបាយក្រៀម។

មិនតែប៉ុណ្ណោះប្រាសាទនេះមានដានកសិនបុរាណ (គូទឹក) ព័ទ្ធជុំវិញ។ មានត្រពាំងបុរាណមួយនៅចំពីមុខអ័ក្សរបស់ប្រាសាទពីកើតទៅលិចមានចម្ងាយ ២០០ម៉ែត្រ ហើយត្រពាំងនេះរីងស្ងួតនៅរដូវប្រាំង។

ប្រាសាទនេះកសាងឡើងមុនសម័យអង្គរហើយឧទ្ទិសចំពោះព្រះសិវៈ។

អត្ថបទទាក់ទង