នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អមដំណើរ ឯកឧត្ដម កែវ រតនៈ ប្រតិភូអម នាយករដ្ឋរដ្ឋមន្រ្តី ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរដំណើរដំណើរអញ្ជើញចុះសួរសុខទុក្ខររបស់អគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិលវ៉ាយ ភី គ្រុប ដល់នាយពលទាហាន នាយ ពលនគរបាល សមរភូមិមុខ ទិសប្រាសាទតាមាន់ នៅទីបញ្ជាការ វរសេនាតូចលលេខ៤២២។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដម កែវ រតនៈ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូន នាយពលទាហាន នាយនគរបាលទាំងអស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ ជូនជាតិមាតុភូមិ និងប្រជាជនឲ្យខានតែបាន និងលើកទឹកចចិត្តបងប្អូនកងទ័ពខិតខំបង្កបង្កើនផល ដាំដុះន្លែបង្ការរួមផ្សំ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះដែរ ឯកឧត្ដម ក៏បានឧបត្ថម្ភកង់ និងគ្រឿងឧបភោគបរិភោគមានដូចដូចជាមី, ត្រីខ, ប៊ីចេង, ទឹកស៊ីអ៊ីវ និងត្រីងៀតមួយចំនួនទៀតជូនបងប្អូនកងទ័ពផងដែរ។ស៊ាងហ៊ីម