រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិភាក្សាអំពីការអង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

  • 799
  • ដោយ SEANGHIM


នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជួបពិភាក្សាជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិភាក្សាអំពីការអង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាព ពាក់ព័ន្ធបានចូលរួមផងដែរ។

ក្នុងគោលបំណងដើម្បីធានានូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដំណើរការរលូន ជោគជ័យ និងផ្ដល់វិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រលង ឯកឧត្ដម អភិបាលខេត្ត បានស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ជួយសហការសហការគ្នា។ ក្នុងនោះដែរ មន្ទីរសុខាភិបាលក៏បានរៀបចំអាល់កុលលាងដៃ ម៉ាស  រថយន្តសង្គ្រោះនៅតាមមណ្ឌល និងការរក្សាគម្លាតសុវត្ថិភាពក្នុងបន្ទប់ប្រលង ជាដើម។ រីឯសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ ក៏បានជួយឧបត្ថម្ភម៉ាសចំនួន ២,៥០០ ម៉ាស ក្នុងដំណើរការប្រឡងផងដែរ។លើសពីនេះទៀត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្ដរមានជ័យ ក៏បានជ័យសម្រួលដល់ការផ្ញើម៉ូតូ ដោយមិនយកថវិកាពីសិស្សនិស្សិតផងដែរ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ សង្ឃឹមយ៉ាងមុតមាំថាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទោះជាមានបញ្ហាជំងឺកូវីដ-១៩ក្ដី ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន៕ស៊ាងហ៊ីម


អត្ថបទទាក់ទង