ការវាយតម្លៃជ្រើសរើសគម្រោងឆ្នើមប្រចាំឆ្នាំ២០២០ #ខេត្តឧត្តរមានជ័យ
កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) មានកិត្តិយស សូមបង្ហាញជូននូវវីដេអូ#គម្រោងយើងរួមគ្នាដើម្បីសហគមន៍ គ្មានសិស្សបោះបង់ការសិក្សាក្នុងមធ្យមសិក្សាទុតិយភូមិ #វិស័យអប់រំ#ខេត្តឧត្តរមានជ័យវីដេអូខាងលើបានផលិតស្របតាមលក្ខខណ្ឌ នឹងត្រូវដាក់ឱ្យសាធារណជនវាយតម្លៃ តាមរយៈផេកហ្វេកប៊ុកផ្លូវការរបស់ ស.ស.ខ ក្នុងរយៈពេល៧ថ្ងៃ។ ក្នុងការដាក់ពិន្ទុ និងរាប់តាមវិធីសាស្រ្តដូចខាងក្រោម៖
- ចុច Like លើវីដេអូ (មួយ Like មួយពិន្ទុ) គ្រប់សញ្ញាទាំងអស់ត្រូវចាត់ទុកថាជាការ Like
- ចុច Share វីដេអូ (មួយ Share មួយពិន្ទុ)
- ចុច Comment លើវីដេអូ (មួយ Comment មួយពិន្ទុ)
- ចំនួនអ្នកចូលទស្សនា (View) (មួយ View មួយពិន្ទុ)
- មួយ Account ស្មើនឹងការចូលរួមម្នាក់បញ្ជាក់៖
-វីដេអូនីមួយៗ នឹងត្រូវផុសឱ្យគ្រប់រយៈពេល ៧ថ្ងៃ ដូចគ្នាទាំងអស់ ទោះបីមានវីដេអូផុសមុន និងផុសក្រោយក៏ដោយ។ ក្រោយរយៈពេល៧ថ្ងៃនៃការផុស ក្រុមការងារនឹងសរុបពិន្ទុវីដេអូក្រុមនីមួយៗ។ - ពិន្ទុសរុបនៃវីដេអូនីមួយៗ ស្មើនឹង ២០% នៃការវាយតម្លៃគម្រោងទាំងមូល។