រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ

  • 1.2ពាន់
  • ដោយ SEANGHIM

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១. ផ្ទះរបស់ឈ្មោះ បាន សុខសម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ (ផ្ទះជួល)

២. ផ្ទះរបស់ឈ្មោះ យុន សុគា ភេទប្រុស អាយុ ៤២ឆ្នាំ (ផ្ទះជួល)

៣. ផ្ទះរបស់ឈ្មោះ យ៉ាវ គន្ធា ភេទស្រី អាយុ ៣១ឆ្នាំ

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖

- ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ៣ខ្នងខាងលើផ្អាកការចេញ

-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មន្ទីរពេទ្យ បង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង