ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី៥-១៩ ដូចខាងក្រោម៖
១.ហាងមីនីម៉ាតឈ្មោះ វន្ដ ធីតា ស្ថិតនៅភូមិឈូក
២.ផ្ទះរបស់ឈ្មោះ ថូ បា ស្ថិតនៅភូមិដូនកែន
៣ ផ្ទះរបស់ឈ្មោះ សែ ឡោះ ស្ថិតនៅភូមិដូនកែន
៤.ផ្ទះរបស់ឈ្មោះ វុត ធី ស្ថិតនៅភូមិបុរីរដ្ឋបាល
ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖
ហ៊ុមព័ទ្ធទីតាំងចំនួន ០៤កន្លែងខាងលើ - ផ្អាកការចេញ-ចូលទីតាំងទាំងនេះ • ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក - ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ។