រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្ដរមានជ័យ ចេញសេចក្តីសម្រេច ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៨កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

  • 1.2ពាន់
  • ដោយ SEANGHIM

ប្រការ.១៖

ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករជាអ្នកជំងឺកូវី៥-១៩ ដូចខាងក្រោម៖

១.ទីតាំងសាខាធនាគារ ស្ថាបនា ភីអិលស៊ី ស្ថិតនៅភូមិសំរោង

២.ទីតាំងផ្ទះសំណាក់ប្រជាប្រិយ៍ ២ ស្ថិតនៅភូមិគោកគរ

៣.ផ្ទះរបស់ឈ្មោះ ផាត់ សូរផុង ភេទប្រុស អាយុ ២៨ឆ្នាំ ស្ថិតនៅភូមិពុរ

៤.ផ្ទះរបស់ឈ្មោះ ឈាង ញាណ ភេទប្រុស អាយុ ៤៦ឆ្នាំ ស្ថិតនៅភូមិត្នោត

៥.ផ្ទះរបស់ឈ្មោះ លិញ ធំ ភេទប្រុស អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិឈូក

៦.ផ្ទះរបស់ឈ្មោះ កែស សុវណ្ណា ភេទស្រី អាយុ ២៤ឆ្នាំ ស្ថិតនៅភូមិត្នោត

៧.ផ្ទះរបស់ឈ្មោះ បឿន ភិរុន ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិឈូក

៨.ផ្ទះរបស់ឈ្មោះ រស់ គឹមសាន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិត្នោត

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

ហ៊ុមព័ទ្ធទីតាំងចំនួន ០៨កន្លែងខាងលើ

-ផ្អាកការចេញ

-ចូលទីតាំងទាំងនេះ

- ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

- ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដៅយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត _ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២។

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង