រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រគល់រថយន្តក្រុង ២ គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រគល់រថយន្តក្រុង ២ គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីជួយសម្រួលដល់ការជួយដឹកជញ្ជូនពលករពីច្រកទ្វារព្រំដែនទៅកាន់ទីតាំងចចិត្តាឡីស័ក តាមមណ្ឌលនីមួយៗ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្ដល់អំណោយជារថយន្តក្រុង ២ គ្រឿង មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋបាលខេត្ត ពិតជាមានសេចក្ដីរំភើបក្នុងកាយវិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានជួយដល់រដ្ឋបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានក្តីរីករាយ ហើយនឹងប្រើប្រាស់រថយន្តទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង