រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដរមានជ័យ ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំស្រងាំ អូរស្មាច់ ជប់គគី និងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែនលើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហមក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ

  • 1.3ពាន់
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖ នាថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ) ដឹកនាំក្រុមការងារចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល និងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែនលើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហម ស្ថិតក្នុងសស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា  ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថាការបិទព្រំដែនជាបណ្តោះអាសន្ននេះគឺសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់ ទើបអាចធ្វើដំណើរបាន។

អត្ថបទទាក់ទង