ប្រការ ១.
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០៨កន្លែង ស្ថិតនៅក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១.ទីតាំងផ្សារសំរោង ស្ថិតនៅភូមិសំរោង
២.ទីតាំងឱសស្ថានសុវណ្ណភូមិ (ពេទ្យ ធុយ ធនិន) ស្ថិតនៅកែងផ្សារសំរោង ភូមិសំរោង
៣.ផ្ទះរបស់ឈ្មោះ វ៉ាត វ៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ស្ថិតនៅភូមិថ្នល់បត់ សង្កាត់កូនក្រៀល
៤.ផ្ទះរបស់ឈ្មោះ ប៊ុន ចាន់ថូ ភេទប្រុស អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិពុរ សង្កាត់សំរោង
៥.ផ្ទះរបស់ឈ្មោះ ឆេង សេងគ្រី ភេទប្រុស អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់
៦.ផ្ទះរបស់ឈ្មោះ ភួង សុវ៉ាត ភេទប្រុស អាយុ ៥៨ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់
៧.ផ្ទះរបស់ឈ្មោះ សេង ហុង ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់
៨.ផ្ទះរបស់ឈ្មោះ កុយ ផា ភេទប្រុស អាយុ ៥០ឆ្នាំ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់
ប្រការ ២. ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖
ហ៊ុមព័ទ្ធទីតាំងផ្ទះចំនួន ០៦ខ្នងលើ - ផ្អាកការចេញ-ចូលទីតាំងទាំងនេះ - ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក - នាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដៅយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២។
និងបញ្ជប់ការបិទខ្ទប់ចំនួន ០២កន្លែង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ
ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំងផ្ទះចំនួន ០២ខ្នង ចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ តទៅ ស្ថិត នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចខាងក្រោម៖
១.ផ្ទះរបស់ឈ្មោះ ថូ បោ ស្ថិតនៅភូមិដូនកែន
២ ផ្ទះរបស់ឈ្មោះ សែ ឡោះ ស្ថិតនៅភូមិដូនកែន។