រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ

  • 1.5ពាន់
  • ដោយ SEANGHIM

ប្រការ ១.
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១១ រហូតដល់មានការសម្រេច ជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១. ផ្ទះរបស់ឈ្មោះ ផល សុភាព ភេទប្រុស អាយុ ៤៧ឆ្នាំ
២. ទីតាំងផ្សារត្រាំប៉ោង ត្រង់ចំណុច៖
-សងខាងផ្លូវចាប់ពីក្លោងទ្វារវត្តកុសលសែនជ័យ (ហៅវត្តត្រាំងប៉ោង) ទៅខាងកើតប្រវែង ១០០ម និងទៅខាងលិច ប្រវែង ១០០ម -សងខាងផ្លូវចាប់ពីក្លោងទ្វារវត្តកុសលសែនជ័យទៅខាងត្បូងប្រវែង ១០០ម និងទៅខាងជើង
ប្រវែង ១០០ម .

ប្រការ ២. ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវ៖
ហ៊ុមព័ទ្ធទីតាំងចំនួន ០២កន្លែងខាងលើ
-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

  • ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក
  • ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថបដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង មន្ទីរពេទ្យ បង្អែកខេត្ត _ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពី ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

អត្ថបទទាក់ទង